កំប្លែងខ្លី


ទៅលេងផ្ទះគូរដណ្តឹង
ថ្ងៃមួយមានកម្លោះរូបសម្បត្តិស្អាតបាត​សប្បុរសសុភាពរាបសារសមនឹងកម្ពស់ខ្ពស់ស្រលាស់​ហើយម្យ៉ាងទៀតបរុសនេះទើបតែបានបញ្ចប់ការសិក្សានៅទីក្រុងភ្នំ្ពពេញផង កម្លោះរូបនេះក៏មានចិត្តនឹករលឹកដល់គូរដណ្តឹងរបស់ខ្លួនឯស្រុកកំណើតដែលស្ថិតនៅក្បែរផ្ទះមារបស់គេ។ នាពេលព្រឹកទ្បើងកម្លោះបានធ្វើដំណើរពីភ្នំពេញទៅកាន់ភូមិកំណើត ក្នុងបំណងទៅលេងផ្ទះគូរដណឹ្តងដោយអន្ទះសារបន់ឲ្យតែបានដល់។ ពេលដល់ហើយ ជួនជាចំពេលគ្រួសារមារបស់កម្លោះរូបស្អាតកំពុងតែបានថ្ងៃត្រង់។ សំណានក៏ដាក់ឥវ៉ាន់ចុះហើយគួរសមជាមួយមីងមា និងប្អូនជីដូនមួយដោយសេចក្តីគោរពស្រលាញ់។ ប៉ុន្តែគេក៏មានអារម្មណ៍ហេវណាស់ដែរ។
 សំណានៈ" ជំរាបសួរពូមីង!​ពូមីងសុខសប្បាយជាទេ?"
ពូៈ"លើកដៃថ្វាយព្រះក្មួយ។ ពូនិងមីង គ្រួសារមិនអីទេ។ ម៉ោះមកចំពេលបាយល្មម មកហូបបាយទាំងអស់គ្នា។
សំណានអង្គុយលើកៅអីក្បែរវង់បាយ ក៏បានតបទៅពូដោយធ្វើពុតជាមិនឃា្លនទាំងសម្លេងហេវ។
"អត់អីទេស៍ពូ! ពូពិសាចុះ។"
ពូរបស់គេគ៏មិនតបតដែរុ។ មួយស្ទុះក្រោយមកអ្នករាល់គ្នាបាយហើយ ពូសំណាននិយាយទៅកាន់គេថា៖
"ម៉ោះ បើអត់បាយទឹកអញ្ជឹង តោះទៅងូតទឹកងូតភក់ជាមួយពូឲ្យត្រជាក់សាច់ម្តង។"
កម្លោះសំណានកាលបើឃើញចានសម្លម្ជូរព្រលឹតសល់​ហើយគេឃ្លានខ្លាំងផង សំណាននិយាយទៅវិញទាំងញញឹមញញែមភ្លាម។
"អត់ទេស៍ពូ ពូទៅមុនទៅ! ខ្ញុំសូហត់ទឹកសាទ្ប(សម្ល)លេងសិន។"
អ្នកនៅក្នុងផ្ទះទប់សំណើចពុំបាននាំគ្នាសើចទាំងហួសចិត្ត មានអ្នកខ្លះឈ្លក់ទឹក អ្នកខ្លះឈ្លក់បាយមុខឡើងក្រហមរៀងៗខ្លួន។ បន្ទាប់ពីហូបបាយនិងងូតទឹកហើយ កម្លោះសុភាពរាបសារសំណាន រៀបចំតុបតែងខ្លួននឹងបានទៅលេងផ្ទះអនាគតម្តាយក្មេក និងសួរសុខទុក្ខគូដណ្តឹងខ្លួន។​ជាធម្មតានៅតាមទីជនបទ ផ្ទះអ្នកភូមិស្រុកដែលមានជីវភាពធូរធាតែងសងផ្ទះប្រក់ក្បឿងខ្ពស់ពីដីនិងមានកន្លែងអង្គុយលេងខាងមុខ ក៏ដូចជាផ្ទះអនាគតម្តាយក្មេកសំណានដែរ។ ពេលដល់ផ្ទះម្តាយក្មេក សំណានឈរសម្លឹងរកមើលមនុស្សខាងក្រោមផ្ទះ ប៉ុន្តែពុំបានឃើញនរណាម្នាក់ ទើបគេស្រែកហៅម្ចាស់ផ្ទះ។
សំណានៈ"អ្នកមីងអ្ហើយ! អ្នកមីង!​ អ្នកមីងនៅផ្ទះអត់?"
មា្តយក្មេកសំណានបានលឺសម្លេងមនុស្សហៅគាត់ស្រែកសួរពីលើផ្ទះ។
ម្តាយក្មេកៈ"អ្នកណាស្រែកហៅពីមុខផ្ទះហ្នឹង?"
សំណានៈ"បាទ!​ ជំរាបសួរអ្នកមីងគឺខ្ញុំសំណានមកលេងអ្នកមីង និងអូនសុភី។"
មា្តយក្មេកៈ"អូ!ក្មួយសំណានទេអ្ហែ មោះៗឆាប់ឡើងផ្ទះសិនមក៍ក្តៅណាស់។"
សំណានឡើងផ្ទះទាំងសប្បាយចិត្ត ហើយបានដាក់គូថអង្គុយក្បែរមាត់ជណ្តើរ ភ្នែកចេះតែរំពៃរកមើលគុដណ្តឹងតែពុំឃើញ គេសួរមា្តយក្មេកដោយសេសចក្តីអឹមអៀន។
សំណានៈ"អឺ....មីងអូនសុភីនៅផ្ទះអត់មីង?"
មា្តយក្មេកៈ"សុភី គេទៅចំការខាងក្រៅយផ្ទះបាត់ហើយ ក្មួយអង្គុយចាំ ហើយហូបផ្លែឈើនេះសិនទៅ ទម្រាំនាងមកវិញ។"
មា្តយក្មេកសំណានរុញកញ្ច្រែងផ្លែឈើទៅសំណាន តែគេអៀនពុំហ៊ានទទួល។
សំណានៈ"អត់ទេស៍មីង។" សំណនអង្គិលគូថថយក្រោយ។
ម្តាយក្មេកៈ"អត់អីមានតើ!"
សំណានៈ"អត់ទេស៍មីង។ មីងអត់ទេស៍។"
មា្តយក្មេកកាន់តែរុញកញ្ច្រែងផ្លែឈើ សំណានកាន់តែថយគូថទៅក្រោយ។
ម្តាយក្មេកៈ"មិនបាច់ក្រែងចិត្តអីទេក្មួយ សុទ្ឋតែគ្រួសារយើងតើ ហស់ឆាប់ហូបទៅ។"
មា្តយក្មេកចេះតែរុញកញ្ច្រែង សំណានចេះតែអង្គិលគូថថយក្រោយរហូតទាល់តែធ្លាក់ពីលើផ្ទះតាមកាំជណ្តើរ ធ្វើឲ្យសំណានឈឺខ្លួនប្រាណយ៉ាងតំណម។ ខ្លឹងណាស់គេក្រោកឈរឡើងបបួសគូថ ហើយឡើងថា៖
"មីត្រូវមីន! អាញ់ថាមិនស៊ីៗហើយនៅបង្ខំអាញ់ទៀត។"
សសេរដោយៈ ហ៊ុល សុផា